Thursday, September 13, 2012

បំបាត់ភាពជ្រីវជ្រួញ ដោយប្រើការ៉ុត និងបឺរ



ម៉ាសបិទមុខធ្វើពីបឺរ ការ៉ុត ក៏មានប្រសិទ្ធិភាពព្យាបាលស្បែកស្ងួត និងជួយធ្វើអោយស្បែក
ភ្លឺថ្លា។
នៅក្នុងផ្លែបឺរ មានផ្ទុកវីតាមីន ជិត ២០ប្រភេទផ្សេងៗគ្នា និងរ៉ែអំបិល រួមទាំងសារជាតិបំប៉នយ៉ាង
ច្រើន ចំណែក ក្នុងការ៉ុតវិញ ក៏មានផ្ទុកសារជាតិជួយធ្វើអោយស្បែកបានភ្លឺថ្លា ម៉ត់រលោង កំចាត់
ភាពជាំខ្មៅ និងជ្រីវជ្រួញ។ ការរួមផ្សំរវាងការរ៉ុត និងបឺរ នឹងជួយអោយស្បែករបស់អ្នកបានស្រស់
ស្អាតមិនខាន។
ម៉ាសធ្វើពីបឺរ និងការរ៉ុត សម្បូរទៅដោយវីតាមីន E និងសារជាតិទប់ស្កាត់អ៊ុកស៊ីតកម្ម មានកាល
ស្យូម និងប្រូតេអ៊ីន។ បណ្ដាសារជាតិទាំងនេះនឹងជួយបង្កើតឡើងវិញនូវ កូលេជែន(collagen)របស់
ស្បែក កែលំអសម្រស់ដោយការបំបាត់ភាពជាំខ្មៅលើស្បែកបន្ដិចម្ដងៗ។ ដោយសារតែមិនមានសារ
ជាតិខាត់ស្បែក ម៉ាសដែលធ្វើពីការរ៉ុត និងបឺរ វានឹងមិនជួយអោយស្បែកបានស្រស់ថ្លាជាសន្សឹមៗ
ហើយអ្នកមិនចាំបាច់ព្រួយបារម្ភពីការចាញ់កំដៅថ្ងៃនោះទេ។ ខាងក្រោមនេះគឺជារូបមន្ដធ្វើម៉ាសធម្ម
ជាតិនេះ ៖
១. វត្ថុធាតុផ្សំ
- ផ្លែបឺរ ១ ផ្លែ
- ការរ៉ុត ១ មើម
- ការ៉ែមស្រស់កន្លះចាន
- ស៊ុតមាត់ ១គ្រាប់
- ទឹកឃ្មុំ ៣ ស្លាបព្រា
២. វិធីធ្វើ
- កិនបឺរអោយម៉ត់
- ស្ងោរការរ៉ុតអោយឆ្អឹន រួចបុកអោយម៉ត់
- ស៊ុត​ យកតែទឹកពណ៌.ស
- ដាក់គ្រឿងផ្សំទាំងនេះចូលគ្នា កិនដោយម៉ាស៊ីនកិនទឹកក្រឡុង អោយម៉ត់។ បន្ទាប់មក ប្រើប្រាស់
គ្រឿងផ្សំនេះបំពោកលើមុខ និង.ក ទុកចោលរយៈពេល ១០ ទៅ ១៥នាទី។ ចុងក្រោយ លាងសំអាត
ដោយទឹកត្រជាក់។ ប្រសិនអ្នកអាចបិទម៉ាសប្រភេទនេះអោយបាន ២ ទៅ ៣ដង/សប្ដាហ៍ ស្បែករបស់
អ្នកនឹងភ្លឺរលោង សម៉ត់ គួរជាទីស្ទាបអង្អែល៕

Thursday, September 6, 2012

វិធី​ល្អៗដើម្បី​​គេង​លក់​បាន​សុខ​ស្រួល


មនុស្ស​យើង​ពេល​ខ្លះ​កេង​មិន​លក់​សោះ​ ដោយសារ​តែ​បញ្ហា​ផ្សេងៗ​នៃ​ជីវិត​មក​វិលវល់​ នៅ​ក្នុង​ខួរក្បាល​ដែល​ធ្វើ​អោយ​យើង​គិត​មិន​ចេះ​អស់​។ មាន​វិធី​ល្អៗ​មួយ​ចំនួន​នឹង​ជួយ​អ្នក​អោយ​កេង​លក់​បាន​។​ចូរ​អនុវត្ត​វិធី​ ដូច​ខាងក្រោម​នេះ​:
- ធ្វើការ​ងារ​ណា​ដែល​ធ្វើ​អោយ​អ្នក​ងាយស្រួល​ក្នុង​ការ​គេង​លក់​ ដូច​ជា​ ៖​ ផឹក​តែ​ក្តៅ​,​ មើល​ទូរទស្សន៍​,​ អាន​សៀវភៅ​ ឬ​ ឯកសារ​នានា​ ...​ ។​
- ទម្លាប់​ចូល​គេង​អោយ​បាន​ទៀត​ទាត់​ពេលវេលា​អាច​ជួយ​ក្មេងៗ​អោយ​ងាយស្រួល ​ក្នុង​ការ​គេង​លក់​ ដោយសារ​តែ​ខ្លួនប្រាណ​ និង​ ខួរក្បាល​របស់​ពួក​គេ​អាច​ឆ្លើយ​តប​ ឬ​ រ៉េ​ផ្លេ​ច​ទៅ​នឹង​ពេល​ចូល​ដំណេក​ (bedtime)​ ។​
- ជាតិ​អាល់កុល​ ឬ​ គ្រឿង​ស្រវឹង​មិន​អាច​ធ្វើ​អោយ​អ្នក​គេង​លក់​បាន​ឡើយ​,​ ប៉ុន្តែ​រឹតតែ​ធ្វើ​អោយ​អ្នក​មិន​ងងុយគេង​ថែម​ទៀត​ផង​ ។​ ដូច្នេះ​ ប្រសិនបើជា​លោក​អ្នក​ចង់​គេង​លក់​ពី​ព្រលប់​ សូមកុំ​ទទួលទាន​គ្រឿង​ស្រវឹង​ពី​ល្ងាច​អោយ​សោះ​ ។​ ជាតិ​អាល់កុល​អាច​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​ រួច​ក៏​គេង​លក់​,​  ប៉ុន្តែ​អ្នក​នឹង​ភ្ញាក់​វិញ​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ក្រោយមក​ ហើយ​ក៏​មិន​អាច​គេង​លក់​វិញ​ទេ​ ។​
- ការ​មាស្សា​សម្រួល​អារម្មណ៍​តាម​រយៈ​ក្លិនក្រអូប​ផ្សេងៗ​ (aromatherapy)​ ពិតជា​អាច​ជួយ​អ្នក​អោយ​គេង​លក់​បាន​ (​ដាក់​ក្លិន​ទាំងនេះ​នៅ​តាម​កូន​កន្សែងដៃ​ ឬ​ ខ្នើយកើយ​)​ ។​
- ក្នុង​បន្ទប់​ដែល​មានកំ​ដៅ​ក្តៅ​ ឬ​ ត្រជាក់​ពេក​អាច​ធ្វើ​អោយ​អ្នក​គេង​មិន​លក់​,​ ដូច្នេះ​ គួរតែ​រៀបចំ​បន្ទប់​អោយ​មាន​សីតុណ្ហភាព​សម​ល្មម​ដែល​អ្នក​អាច​ទទួលយក​បាន​ ។​
- រៀន​រៀបចំ​វិធី​ដើម្បី​គេង​លក់​ដោយ​ខ្លួនឯង​ ដូច​ជា​ ការ​និយាយ​ថា​ “​ខ្ញុំ​ហាកដូចជា​ងងុយគេង​ហើយ​”​ ព្រមទាំង​ចាប់​រាប់​ចុះ​ក្រោម​ពី​ដប់​ត្រឡប់​មក​សូន្យ​ ម្តង​ហើយ​ម្តងទៀត​ រហូត​ទាល់តែ​ងងុយគេង​ ។​
- កុំ​ស្លៀក​សម្លៀក​បំពាក់​រឹប​ខ្លួន​ ឬ​ ពិបាក​ក្នុង​ការ​គេង​,​ បើ​ចូល​ចិត្ត​អ្នក​អាច​គេង​ដោយ​គ្មាន​ស្លៀកពាក់​អ្វី​រឹតតែ​ប្រសើរ​ ។​
- ផ្លាស់​ប្តូរ​ពូក​ក្នុង​រយៈពេល​ ៧​ ឆ្នាំ​ម្តង​ ។​
- រៀបចំ​បន្ទប់​គេង​អោយ​មាន​ផា​សុខភាព​ ដូច​ជា​ ពន្លឺ​,​ សីតុណ្ហភាព​,​ សម្ភារៈ​ ឬ​ រៀបចំ​កន្លែង​គេង​អោយ​មាន​របៀបរៀបរយ​ ។​
- បើ​អាច​អ្នក​អាច​ចាក់​ភ្លេង​កំដរ​អារម្មណ៍​ ដើម្បី​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​ ងងុយគេង​ និង​ គេង​លក់​ជាមួយ​ភ្លេង​ដ៏​លន្លង់លន្លោច​នោះ​ ។​
- ប្រសិនបើ​អ្នក​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​ ហើយ​មិន​អាច​គេង​លក់​វិញ​នោះ​,​ កុំ​សម្ងំ​នៅ​ទីនោះ​ រួម​ជាមួយនឹង​ភាព​មួរ​ម៉ៅ​អោយ​សោះ​ ។​ ក្រោក​ឡើង​ !​ ផឹក​តែ​មួយ​ពែង​,​ លេង​ហ្កេ​ម​ណាមួយ​ដែល​អ្នក​ចូល​ចិត្ត​,​ អាន​សៀវភៅ​ ឬ​ ឯកសារ​នានា​,​ ហើយ​នៅ​ពេល​ណា​ដែល​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​វិញ​ ចាំ​ត្រលប់​ទៅ​គេង​ ។​
- អ្នក​អាច​នឹង​មិន​គេង​លក់​ដោយ​ការ​បារម្ភ​ ឬ​ មាន​លឺ​សម្លេង​អ្វី​មក​រំខាន​,​ ដូច្នេះ​ ត្រូវ​រៀបចំ​អ្វីៗ​អោយ​បាន​រួច​ស្រេច​ និង​ ប្រាកដ​ក្នុង​ចិត្ត​ថា​ មិន​មាន​អ្វី​នឹង​រំខាន​អ្នក​តទៅ​ទៀត​ទេ​ ។​
- សិច​ ឬ​ ការ​រួម​ភេទ​ ជា​គ្រឿង​ដែល​ងាយ​ធ្វើ​អោយ​អ្នក​បាន​គេង​លក់​ ។

វិធីងាយៗដើម្បីរក្សាស្បែកមុខអោយស្អាត



របស់​មួយ​ក្នុង​ចំណោម​របស់​ជា​ច្រើន​ដែល​ឆក់​យក​សម្រស់​ពីមុខ ​របស់​អ្នក​គឺ​ភាព​ចាស់​។​ វា​បង្ហាញ​ឃើញច្បាស់​ដោយ​ចំនួន​នៃ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ​របស់​អ្នក​។​ ប្រសិនបើ​អ្នក​ពិចារណា​ពី​គោលការណ៍​រាង​កាយ​សំខាន់ៗ​មួយ​ចំនួន​ នោះ​អ្នក​អាច​នឹង​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​កាន់តែ​ស្អាត​និង​មាន​សម្រស់​បាន​ យូរ​។​

ការ​ណែនាំ​
-​ទទួលទាន​ទឹក​ឱ្យ​បាន​ ៨​ កែវ​ រៀងរាល់ថ្ងៃ​។​ អាស៊ីត​ខ្លាញ់​ (Fatty​ acids)​ គឺ​អស្ចារ្យ​។​ ទទួលទាន​គ្រាប់​ ground​ flax​ ជាមួយ​អាហារ​ ឬ​ ទឹក​ ដែល​មាន​ Omega-3​ និង​ Lignans​ ខ្ពស់​ អាច​ផ្តល់​អាស៊ីត​ខ្លាញ់​ដែល​អ្នក​ត្រូវការ​សម្រាប់​ការពារ​ស្បែក​។​
-​ ប្រើ​ Vaseline​ ឬ​ petroleum​ jelly​ លើ​មុខ​របស់​អ្នក​ ហើយ​លាប​វា​ម្តុំ​មាត់​ខាងលើ​និង​សងខាង​មាត់​ និង​ កន្ទុយភ្នែក​ ដែល​ជា​កន្លែង​ងាយ​នឹង​មាន​ស្នាម​ជ្រួញ​។​ តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ប្រៀបធៀប​អ្នកមាន​ស្បែក​សម្បូរ​ខ្លាញ់​ មានមុខមាត់​ក្មេង​ជាង​អ្នកមាន​អាយុ​ដំណាលគ្នា​ប៉ុន្តែ​មាន​ស្បែក​ស្ងួត​ឬទេ​ ?
-​ប្រើ​គ្រឿងសម្អាង​ដែល​សាក​សម​ជាមួយនឹង​ផលិតផល​ទាំងនេះ​ ដើម្បី​បន្ថយ​ភាព​សម្បូរ​ខ្លាញ់​។​
- ​ហាត់ប្រាណ​ ឬ​ ចំហុយ​មុខ​របស់​អ្នក​យ៉ាងតិច​ ៥​ ថ្ងៃ​ ក្នុង​មួ​យស​ប្តា​ហ៍​ នោះ​អ្នក​នឹង​ចេញ​ញើស​។​ វា​អាច​ជួយ​រក្សា​រន្ធ​ញើស​ឱ្យ​ស្អាត​។​ អ្នក​ត្រូវ​តែ​ធ្វើ​វា​ ប្រសិនបើ​អ្នក​ប្រើ​ក្រែ​ម​ដូច​ជា​ Vaseline​ លើ​មុខ​អ្នក​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រន្ធ​ញើស​អ្នក​ស្ទះ​។​
-​លាងមុខ​ពេល​យប់​ដោយ​ប្រើ​ក្រែ​ម​ជាតិ​សំណើម​ (moisturizing​ solution)​។​
-​មិន​ត្រូវ​ហាល​ក្រោម​កម្តៅ​ថ្ងែ​។​ កម្តៅ​ព្រះអាទិត្យ​គឺ​ខ្លាំង​ណាស់​។​ ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​អាច​ជួយ​អ្នក​បាន​។

Share

Twitter Delicious Facebook Digg Stumbleupon Favorites