របស់មួយក្នុងចំណោមរបស់ជាច្រើនដែលឆក់យកសម្រស់ពីមុខ របស់អ្នកគឺភាពចាស់។ វាបង្ហាញឃើញច្បាស់ដោយចំនួននៃស្នាមជ្រីវជ្រួញលើមុខរបស់អ្នក។ ប្រសិនបើអ្នកពិចារណាពីគោលការណ៍រាងកាយសំខាន់ៗមួយចំនួន នោះអ្នកអាចនឹងធ្វើឱ្យមុខរបស់អ្នកកាន់តែស្អាតនិងមានសម្រស់បាន យូរ។
ការណែនាំ
-ទទួលទានទឹកឱ្យបាន ៨ កែវ រៀងរាល់ថ្ងៃ។ អាស៊ីតខ្លាញ់ (Fatty acids) គឺអស្ចារ្យ។ ទទួលទានគ្រាប់ ground flax ជាមួយអាហារ ឬ ទឹក ដែលមាន Omega-3 និង Lignans ខ្ពស់ អាចផ្តល់អាស៊ីតខ្លាញ់ដែលអ្នកត្រូវការសម្រាប់ការពារស្បែក។
- ប្រើ Vaseline ឬ petroleum jelly លើមុខរបស់អ្នក ហើយលាបវាម្តុំមាត់ខាងលើនិងសងខាងមាត់ និង កន្ទុយភ្នែក ដែលជាកន្លែងងាយនឹងមានស្នាមជ្រួញ។ តើអ្នកធ្លាប់ចាប់អារម្មណ៍ប្រៀបធៀបអ្នកមានស្បែកសម្បូរខ្លាញ់ មានមុខមាត់ក្មេងជាងអ្នកមានអាយុដំណាលគ្នាប៉ុន្តែមានស្បែកស្ងួតឬទេ ?
-ប្រើគ្រឿងសម្អាងដែលសាកសមជាមួយនឹងផលិតផលទាំងនេះ ដើម្បីបន្ថយភាពសម្បូរខ្លាញ់។
- ហាត់ប្រាណ ឬ ចំហុយមុខរបស់អ្នកយ៉ាងតិច ៥ ថ្ងៃ ក្នុងមួយសប្តាហ៍ នោះអ្នកនឹងចេញញើស។ វាអាចជួយរក្សារន្ធញើសឱ្យស្អាត។ អ្នកត្រូវតែធ្វើវា ប្រសិនបើអ្នកប្រើក្រែមដូចជា Vaseline លើមុខអ្នក ព្រោះវាអាចធ្វើឱ្យរន្ធញើសអ្នកស្ទះ។
-លាងមុខពេលយប់ដោយប្រើក្រែមជាតិសំណើម (moisturizing solution)។
-មិនត្រូវហាលក្រោមកម្តៅថ្ងែ។ កម្តៅព្រះអាទិត្យគឺខ្លាំងណាស់។ ការប្រើឡេការពារកម្តៅថ្ងៃអាចជួយអ្នកបាន។
0 comments:
Post a Comment