Thursday, September 6, 2012

កម្ចាត់​ជំងឺ​ផ្តាសាយ ដោយ​មិនបាច់​ប្រើ​ថ្នាំ


ជំងឺ​ផ្តាសាយ អាច​មិន​ធ្ងន់ធ្ងរ​ក៏​ពិតមែន ប៉ុន្តែ​បើ​អ្នក​ត្រូវ​អង្គុយ​កណ្តាស់ និង​ហៀរ​សំបោរ​ពេញ​មួយថ្ងៃ វា​ប្រាកដជា​មិនល្អ​ចំពោះ​ការងារ និង​រំខាន​អារម្មណ៍​មិន​តិច​ឡើយ ។ ទោះយ៉ាងណា អ្នក​អាច​កែខៃ​វា​បាន​ដោយ​មិនបាច់​ប្រើ​ថ្នាំ ។​
​ ខ្ញី​: ជា​អាហារ​ដែល​ចាត់​ក្នុង​ប្រភេទ​ក្តៅ ព្រោះ​វា​ជួយ​ឲ្យ​សីតុណ្ហភា​ពរាងកាយ​ខ្ពស់ ពេល​រាងកាយ​កក់ក្តៅ ប្រព័ន្ធ​ការពារ​រាងកាយ នឹង​រឹងមាំ​អាច​កម្ចាត់​វីរុស​ផ្តាសាយ បាន​ទាន់​ចិត្ត ។ លើសពីនេះ ខ្ញី ថែម​ទាំង​ជួយ​ប្រឆាំង​ការ​រលាក ធ្វើឲ្យ​អ្នក​ដែល​កំពុងឈឺ​-​ក មានការ​ធូរស្បើយ ។​
​វីតាមីន C: រាងកាយ​នឹងត្រូវ​ផ្តាសាយ ដោយសារ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ។ បើ​រាងកាយ​បាន​ទទួល​វីតាមីន C ច្រើន នឹង​ឆាប់​ជាសះស្បើយ ។ រីឯ​អ្នក​ដែល​មិន​ឈឺ ក៏​មិន​ងាយ​កើត​ផ្តាសាយ​ដែរ ។​
​ឈើ​ឯម​: អាច​ការពារ​ប្រឆាំង​មេរោគ​វីរុស ជួយ​ការពារ​អាការ​រលាក និង​អាច​ជួយ​ស្តារ​ជាលិកា​ដែល​ខូចខាត ព្រោះ​ត្រូវ​ជំងឺ​ផ្តាសាយ​បំផ្លាញ ឲ្យ​ត្រឡប់​មក​រឹងមាំ ។​
​ខ្ទឹម​ស​: សារធាតុ​អាល់​លី​ស៊ីន (Allicin) ក្នុង​ខ្ទឹមស ជា​ថ្នាំ​សម្លាប់​មេរោគ​បាក់តេរី​ដ៏​កំពូល ប៉ុន្តែ​ខ្ទឹមស និង​បញ្ចេញ​សារធាតុ​នេះ​ចេញមក នៅពេល​វា​ត្រូវ​ទំពា​ក្នុងខណៈដែល​នៅ​ស្រស់​ប៉ុណ្ណោះ ។ ដូច្នេះ​បើ​ចាប់ផ្តើម​មាន​អាការ​ផ្តាសាយ ប្រញាប់​ទៅ​រក​ខ្ទឹមស​ស្រស់ មក​ទំពា​ច្រើន​គ្រាប់ មិនយូរប៉ុន្មាន នឹង​ជា​ពី​ជំងឺ​ផ្តាសាយ មិន​ខាន ៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites