Thursday, July 14, 2011

សិ​ល្បះ​នៅ​ក្នុង​ការ​ផាត់មុខ​អោយ​ស្រស់​ផូរផង់​



ពេល​ដែល​អ្នក​ដើរ​កាត់​កន្លែង​វិចិត្រសិល្បៈ​ អ្នក​នឹង​ឃើញ​សម្រស់​នៃ​សិល្បៈ​ដែល​តាំងនៅ​លើ​ជញ្ជាំង​។​ វា​ប្រាប់​អ្នក​នូវ​អត្ថន័យ​របស់​វា​ហើយ​ពណ៌​វា​ដែល​ធ្វើ​ឱ្យ​អ្នក​ មនោសញ្ចេតនា​។​ ស៊ុម​ដែល​នៅ​ព័ទ្ធ​ជុំវិញ​រូប​នោះ​ ជួយ​បង្កើន​និង​កំណត់​ន័យ​សម្រស់​របស់​វា​។​ ស៊ុម​ក៏​អាច​ជួយ​ផ្លាស់​ប្តូរ​ទំហំ​នៃ​រូបភាព​ដែរ​។​
    ​វា​មិន​ខុស​គ្នា​ពីមុខ​របស់​អ្នក​នោះ​ទេ​។​ ទម្រង់​និង​ស្នាម​ជ្រួញ​ (line)​ លើ​មុខ​បង្ហាញ​សម្រស់​និង​បង្កើត​អារម្មណ៍​។​ សម្បុរ​និង​ភាព​មិន​ស្អាត​នៃ​ស្បែក​របស់​អ្នក​នឹង​បំផ្លាញ​សម្រស់​របស់​អ្នក ​ទាំងស្រុង​។​ ដូច​គ្នា​ទៅ​នឹង​រូបភាព​ដែល​ត្រូវការ​ភាព​លម្អរ​ពី​ស៊ុម​នោះ​ដែរ​ មុខ​របស់​អ្នក​ត្រូវការ​ការ​លម្អរ​ដោយ​សក់​។​
    ​ការ​ថែរក្សា​សក់​និង​ការ​ផាត់មុខ​មិន​អាច​ជួយ​អ្នក​មិន​ឱ្យ​ចាស់​នោះ​ទេ​ ហើយនឹង​មិន​មាន​ឥទ្ធិពល​លើ​មុខ​របស់​អ្នក​រហូត​ដែរ​។​ ប៉ុន្តែ​ វា​អាច​ជួយ​ឱ្យ​អ្នកមាន​ទ្រង់ទ្រាយ​មុខ​ល្អ​បំផុត​ ក្នុង​ពេល​ដែល​លុប​បំបាត់​ភាព​មិន​ស្អាត​ដែល​ប៉ះពាល់​ដល់​សម្រស់​របស់​អ្នក​ ។​

សិល្បៈ​នៃ​ការ​ផាត់មុខ​
ការ​ផាត់មុខ​អាច​ប្រើ​សម្រាប់​បិទ​បាំង​ស្លាកស្នាម​ជាំ​ និង​ការ​ខូច​ទ្រង់ទ្រាយ​នៃ​មុខ​,​ បង្កើន​សម្រស់​ផ្ទៃមុខ​ ឬ​ជា​ការ​បង្ហាញ​អារម្មណ៍​ (​ភាព​ឆើតឆាយ​,​ ភាព​ទាក​ភាព​ប្រាកដប្រជា​)​។​ បើ​មិន​និយាយ​ពី​ គោលបំណង​នៃ​ការ​ផាត់មុខ​ទេ​ ការ​ផាត់មុខ​ដែល​ត្រឹមត្រូវ​គឺ​ចាប់ផ្តើម​ពី​ការ​កែតម្រូវ​ពណ៌​ស្បែក​។​ មុខ​របស់​យើង​ភាគច្រើន​មាន​ស្នាម​ និង​ភាព​មិន​ប្រក្រតី​នៃ​សារជាតិ​ពណ៌​ (pigmentation​ irregularities)​ ដែល​អាច​បិត​បាំង​ដើម្បី​បង្កើន​សម្រស់​មុខ​។​ ការ​ចាប់ផ្តើម​ ឬ​អាច​ហៅ​ថា​ ការ​លាប​ទ្រនាប់​ មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​ស្បែក​មាន​ពណ៌​ស្មើគ្នា​។​ ចំនុច​សំខាន់​ក្នុង​ការ​ជ្រើសរើស​ម្សៅ​ទ្រាប់​ គឺ​ការ​ជ្រើសរើស​កម្រិត​ពណ៌​ដែល​សាក​សម​នឹង​ស្បែក​របស់​អ្នក​។​ ផលិតផល​ម្សៅ​ទ្រាប់​ អាច​មាន​កម្រិត​ចាប់ពី​ពណ៌​ស្រាល​រហូត​ដល់​ពណ៌​ក្រ​ម៉ៅ​ខ្លាំង​។​

កម្រិត​នៃ​ការ​បិទ​បាំង​    ​    ​    ​ប្រភេទ​ផលិតផល​
ពណ៌​ស្រាល​    ​    ​    ​    ​ផលិតផល​សំណើម​មាន​ពណ៌​ព្រឿ​ងៗ​
ពណ៌​មធ្យម​    ​    ​    ​    ​លេ​,​ ម្សៅ​,​ ផលិតផល​ម្សៅ​ទ្រាប់​ដែល​រាវ​
ពណ៌​ធ្ងន់​/​ក្រ​ម៉ៅ​    ​    ​    ​ផលិតផល​មាន​ជាតិ​ស្អិត​ខ្លាំង​,​ dermablend-​ typed​ products

អ្នក​អាច​ទទួល​បាន​លទ្ធផល​ផ្សេងៗ​គ្នា​ដោយ​ការ​លាយ​បញ្ចូល​កម្រិត​នៃ​ផលិតផល ​ផ្សេង​គ្នា​។​ វិធីសាស្ត្រ​សំខាន់​បំផុត​គឺ​ ការ​លាយ​ផលិតផល​ម្សៅ​ទ្រាប់​ឱ្យ​បាន​ល្អ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​បិត​ បាំង​ស្នាម​ជ្រួញ​។​ បើសិន​អ្នក​នៅ​មិន​ទាន់​ប្រាកដ​  អ្នក​អាច​ប្រើ​ផលិតផល​ស្រាលៗ​ដើម្បី​ទទួល​បាន​នូវ​ភាព​ទាក់ទាញ​ជា​លក្ខណៈ​ ធម្មជាតិ​។​  អ្នកជំនាញ​ខាង​ផ្នែក​តុបតែង​មុខ​ដ៏​ល្បីល្បាញ​ឈ្មោះ​ Susan​ Ginsburg​ បាន​ណែនាំ​ថា​ “​បើសិន​អ្នកមាន​អាយុ​ ៣៥​ ឆ្នាំ​,​ អ្នក​គួរ​ប្រើ​ concealer​ ដែល​មាន​ពណ៌​ស្រាល​និង​ជា​ផលិត​-​ផល​ម្សៅ​ទ្រាប់​រាវ​,​ តែបើ​អ្នកមាន​អាយុ​ ៧៥​ ឆ្នាំ​ អ្នក​អាច​ធ្វើការ​បំបាត់​ស្នាម​និង​ពណ៌​នៃ​ស្បែក​ដោយ​ការ​ប្រើ​ Concealer​ ដែល​មាន​ពណ៌​ស្រាល​ ជាមួយនឹង​ផលិតផល​ម្សៅ​ទ្រាប់​ជាតិ​ប្រេង​។​

ភ្នែក​ និង​ចិញ្ចើម​
ភ្នែក​គឺជា​បង្អួច​ទៅ​កាន់​វិញ្ញាណ​របស់​អ្នក​។​ ភ្នែក​អាច​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ និង​សោកសៅ​ ព្រមទាំង​ការ​ឈឺចាប់​ទុក្ខ​ព្រួយ​។​ វា​អាច​បញ្ចេញ​ភាព​ម្ញិ​ក​ម្ញ៉​ក់​និង​ទាក់ទាញ​។​ មិន​ថា​នៅ​ក្នុង​ស្ថានភាព​ណា​នោះ​ទេ​ ភ្នែក​និង​ចិញ្ចើម​ គឺជា​ផ្នែក​នៃ​ការ​កំណត់​អត្ថន័យ​និង​ភាព​ខុស​គ្នា​យ៉ាង​សំខាន់​បំផុត​នៅ​លើ ​ផ្ទៃមុខ​របស់​អ្នក​។​
មាន​មតិ​ជា​ច្រើន​បាន​វែកញែក​ទៅ​លើ​ទម្រង់​ភ្នែក​បែប​ណា​ស្អាត​ពិសេស​,​ ប៉ុន្តែ​ជា​មូលដ្ឋាន​មាន​ ទម្រង់​តែ​ ២-៣​ ប៉ុណ្ណោះ​ ដែល​ចាត់​ទុក​ថា​ជា​លក្ខណៈ​ពិសេស​ជា​ច្រើន​តំណរ​។​ ចាប់ផ្តើម​ពី​រូបរាង​ភ្នែក​ផ្ទាល់​,​ ភ្នែក​រាង​ពងក្រពើ​ ដែល​មាន​គែម​ខាងក្រៅ​ខ្ពស់​ជាង​ស្រទាប់​ខាងក្នុង​បន្តិច​គឺជា​ទម្រង់​ភ្នែក​ ដែល​គេ​តែងតែ​ចង់បាន​។​ ត្របកភ្នែក​ខាងក្រោម​គួរ​មាន​លក្ខណៈ​ផ្តេក​ ហើយ​កោង​ស្រប​ទៅ​តាម​ស្រទាប់​ទី​ ៣​ នៃ​ត្របកភ្នែក​ (outer​ third​ of​ the​ eyelid)​។​ ត្របកភ្នែក​ផ្នែក​ក្រោម​ក៏​គួរតែ​មាន​លក្ខណៈ​រាបស្មើ​ហើយ​គ្មាន​ ថ្នក់​ (bags),​ groove​ ឬ​ស្នាម​ស្រមោល​ខ្មៅ​។​  ត្របកភ្នែក​ខាងលើ​គួរ​មាន​លក្ខណៈ​កោង​ ដែល​កំពូល​វា​គួរ​នៅ​ត្រឹម​ border​ of​ the​ inner​ និង​ middle​ thirds​ of​ the​ eye)​។​ ត្របកភ្នែក​ខាងលើ​គួរតែ​រាបស្មើ​ហើយ​គ្មាន​ស្បែក​ប៉ោង​ (fold​ ឬ​ bulges)​។​ ផ្នត់​ត្របកភ្នែក​គួរតែ​កោង​ស្រប​នឹង​ border​ of​ the​ upper​ eyelid​។​
ចិញ្ចើម​មាន​តួនាទី​ជា​ស៊ុម​នៃ​ភ្នែក​។​ សមាសភាព​សំខាន់​ ២​ នៃ​ចិញ្ចើម​ គឺ​ ចិញ្ចើម​ (brow)​ និង​បរិវេណ​ស្បែក​រាង​ពងក្រពើ​នៅ​ក្រោម​ចិញ្ចើម​ (​មិនមែន​លើ​ត្របកភ្នែក​)​ ពីលើ​ outer​ third​ of​ the​ eye​។​ ចិញ្ចើម​គួរ​មាន​លក្ខណៈ​ស្រួច​ទៅ​លើ​ along​ the​ border​ of​ the​ middle​ និង​ outer​ third​ of​ the​ eye​។​ កម្រាស់​ចិញ្ចើម​ ច្រើន​តែ​កំណត់​តាម​ការ​ពេញ​និយម​និង​តាម​វប្បធម៌​និ​មួយៗ​ តែ​មិន​ថា​ការ​ពេញ​និយម​យ៉ាងណា​ទេ​ ទម្រង់​ភ្នែក​និង​ត្របកភ្នែក​មិន​ផ្លាស់​ប្តូរ​ឡើយ​។​
សំភារៈ​សំខាន់ៗ​ ៣​ ក្នុង​ការ​ផាត់​ភ្នែក​គឺ​ ម្សៅ​ពណ៌​ផាត់​ភ្នែក​,​ ម៉ា​ស្កា​រ៉ា​ និង​ទឹកខ្មៅ​គូស​ភ្នែក​។​

    ​ម្សៅ​ពណ៌​ផាត់​ភ្នែក​៖​ មាន​ជម្រើស​ជា​ច្រើន​ពេល​សម្រេចចិត្ត​ពី​របៀប​និង​ហេតុ​អ្វី​ត្រូវ​ប្រើ​ ម្សៅ​ពណ៌​ ផាត់​ភ្នែក​។​ ទម្លាប់​នៃ​ការ​ផាត់មុខ​បុរាណ​មាន​លក្ខណៈ​ស្រាល​និង​គ្មាន​ពណ៌​ ឬ​ពណ៌​ទង់ដែង​ស្រាល​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បន្ថែម​ភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​។​ សម្រាប់​ការ​តុបតែង​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ដើម្បី​បង្កើន​សម្រស់​រង្វង់​ភ្នែក​ ការ​ប្រើប្រាស់​ពណ៌​លាយ​គ្នា​គឺជា​ការ​ប្រសើរ​បំផុត​។​ បើសិនជា​អ្នក​ជ្រើស​យក​ការ​ផាត់​ភ្នែក​ដោយ​ប្រើ​ពណ៌​ចំរុះ​,​ អ្នក​គួរ​ចាប់ផ្តើម​ពី​ការ​លាប​ក្រែ​ម​ជាតិ​ស្អិត​ (cream​ base)​ ជា​មុន​ បន្ទាប់​មក​លាប​ពណ៌​ដែល​ជា​ម្សៅ​ពីលើ​។​ បើ​អ្នក​ប្រើ​ក្រែ​ម​ពណ៌​ភ្នែកមាន​ជាតិ​ស្អិត​ (cream​ eye​ shadow)​ នោះ​ អ្នក​គួរ​ប្រើ​វា​ក្នុង​បរិមាណ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។​ ក្នុង​ករណី​អ្នក​ដែល​មិន​មាន​ត្របកភ្នែក​ច្បាស់​ អ្នក​អាច​បន្ថែម​ត្របកភ្នែក​ដោយ​ការ​ប្រើ​ទឹកខ្មៅ​គូស​ភ្នែក​នៅ​ត្រង់​ចំនុច ​ត្របកភ្នែក​។​ វា​មាន​លទ្ធផល​ល្អ​បំផុត​ ដោយ​ការ​ចាប់ផ្តើម​គូស​ពី​គែម​ខាងក្រៅ​នៃ​ត្របកភ្នែក​ខាងលើ​ទៅ​ចំណុចកណ្តាល​ ។​

ម៉ា​ស្កា​រ៉ា​៖​ រោមភ្នែក​ដើរតួ​នាទី​ជា​ភ្លើង​សញ្ញា​ដែល​ប្រាប់​ថា​ “​មើល​មក​ភ្នែក​ខ្ញុំ​”​ ហើយ​ម៉ា​ស្កា​រ៉ា​ជួយ​អ្នក​ឱ្យ​ផ្តល់​សញ្ញា​នេះ​កាន់តែ​លឺ​ហើយ​ច្បាស់​។​ ម៉ា​ស្កា​រ៉ា​មាន​ច្រើន​ប្រភេទ​ដូច​ជា​ ម៉ា​ស្កា​រ៉ា​ដែល​ធ្វើ​ឱ្យ​រោមភ្នែក​កាន់តែ​វែង​,​ កាន់តែ​ងរ​,​ កាន់តែ​ក្រាស់​ ឬ​ធ្វើ​ឱ្យ​វា​មាន​ពណ៌​។​ អ្នក​ត្រូវ​ជ្រើសរើស​ និង​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន​។​ គោលបំណង​ នៃ​ការ​ប្រើប្រាស់​គឺ​ដើម្បី​ធ្វើ​ឱ្យ​រោមភ្នែក​របស់​អ្នកមាន​សភាព​ពេញលេញ​ និង​ដូច​ធម្មជាតិ​។​ មិន​ត្រូវ​ប្រើ​ម៉ា​ស្កា​រ៉ា​ដែល​ធ្វើ​ឱ្យ​រោមភ្នែក​ស្អិត​ជាប់​គ្នា​ជា​ ដុំៗ​ ឬ​ប្រភេទ​ម៉ា​ស្កា​រ៉ា​ដែល​មាន​លក្ខណៈ​ខាប់​ដុំៗ​ជា​ដាច់ខាត​ ហើយ​ការ​ដែល​អ្នក​ប្រើ​ច្រើន​ពេក​ ឬ​មិន​បាន​រង់ចាំ​ឱ្យ​វា​ស្ងួត​សិន​មុន​នឹង​លា​បន្ថែម​ទៀត​ក៏​ត្រូវ​ជៀសវាង​ ដែរ​។​ ផលិតផល​ឈ្មោះ​ Latisse​ ដែល​បាន​ទទួលស្គាល់​ពី​ FDA​ អាច​មាន​សមត្ថភាព​ធ្វើ​ឱ្យ​រោមភ្នែក​កាន់តែ​វែង​ ដោយ​ការ​រំញោច​ការ​លូតលាស់​នៃ​រោមភ្នែក​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ម៉ា​ ស្កា​រ៉ា​ជា​ប្រចាំ​នោះ​ទេ​។​

ទឹកខ្មៅ​គូស​ភ្នែក​៖​ ទឹកខ្មៅ​គូស​ភ្នែក​គឺជា​ឧបករណ៍​ចុង​ក្រោយ​ដែល​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​ ទ្រង់ទ្រាយ​ភ្នែក​រាង​ពងក្រពើ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​។​ សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​មាន​ភ្នែក​ស្រស់​ស្អាត​ពី​ធម្មជាតិ​ មិន​គួ​ប្រើ​ទឹកខ្មៅ​គូស​ភ្នែក​ទេ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​សម្រស់​ភ្នែក​របស់​អ្នក​ដោយសារ​ការ​តុបតែង​ នោះ​។​ ប៉ុន្តែ​ សម្រាប់​អ្នក​ដែល​មិន​មាន​ត្របកភ្នែក​ស្រស់​ស្អាត​ ដោយសារ​តែ​ អាយុ​ តំណពូជ​ ឬ​ដោយ​សំណាង​មិនល្អ​នោះ​ ទឹកខ្មៅ​គូស​ភ្នែក​អាច​ជួយ​បង្កើន​ទម្រង់​ភ្នែក​ឱ្យ​មាន​លក្ខណៈ​ ស្រស់​ស្អាត​ដូច​រាង​គ្រាប់​ Almond​ បាន​។​ វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​គូស​ទឹកខ្មៅ​ គឺ​អ្នក​ត្រូវ​ទាញ​នៅ​ត្រង់​កន្ទុយភ្នែក​ ដើម្បី​ឱ្យ​ត្របកភ្នែក​មាន​លក្ខណៈ​សំប៉ែត​និង​ត្រង់​ ហើយ​ចាប់ផ្តើម​គូស​ពី​គល់​ភ្នែក​ខាងក្នុង​ចេញ​មក​ក្រៅ​។​ រៀង​រាល់​ការ​តុបតែង​មុខ​ទាំងអស់​ អ្នក​អាច​ប្រើប្រាស់​ផលិតផល​ក្នុង​កម្រិត​សម​ល្មម​ ដែល​អាច​ឱ្យ​អ្នក​ទទួល​បាន​លទ្ធផល​ល្អ​គាប់ចិត្ត​។​ ការ​ប្រើប្រាស់​គ្រឿងសម្អាង​ច្រើន​ពេក​ វា​មិន​ត្រឹមតែ​មិន​បង្កើន​សម្រស់​របស់​អ្នក​ទេ​ តែ​វា​បែ​ជា​កាត់​បន្ថយ​សម្រស់​អ្នក​ទៅ​វិញ​។

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites