Sunday, September 4, 2011

ហេតុ​អ្វី​មនុស្ស​ខ្លះ គេង​ហៀរ​ទឹក​មាត់​?

​ទឹកមាត់​នៅ​សេសសល់​ក្នុង​មាត់​មនុស្ស​ពេញ​មួយថ្ងៃ ។ ទឹកមាត់​ចេញមក​ពី​ក្រពេញទឹកមាត់​ខាង​ត្រចៀក ខាង​ចង្កា និង​បំពង់​ក​ខាងក្នុង គ្រប់ពេលវេលា ហើយ​ដោយសារ ​ទឹកមាត់ ផលិត​ចេញមក​មិន​ឈប់ឈរ ដើម្បី​ឲ្យ​មាត់ និង​បំពង់​ក​មាន​សំណើម ទើប​ធ្វើឲ្យ​យើង​មិន​មាន​អារម្មណ៍​ស្ងួត​មាត់​ស្ងួត​ក ។ តាម​ការពិត ទឹក​មាត់​បញ្ចេញ​មក​បន្តបន្ទាប់​ឥតឈប់ឈរ ហើយ​បើ​ត្រូវ​ជំរុញ​ដោយ​ក្លិន​ផ្សេងៗ​មិន​ថា​ជា​ក្លិនក្រអូប ក្លិនស្អុយ ក្លិន​ជូរ ទឹកមាត់​នឹង​ចេញ​មក​ច្រើន និង​កាន់តែ​លឿន ។ ទឹកមាត់​នឹង​នៅ​តែ​ក្នុង​មាត់ ដោយ​មិន​ហៀរ​ចេញមកក្រៅ​ឡើយ ដោយសារ​យើង​អាច​គ្រប់គ្រង​វា​បាន ប៉ុន្តែ​សម្រាប់​ពេលយប់ វា​ខុស​គ្នា ព្រោះ​ពេល​គេង​លក់ សាច់ដុំ​សព្វ​រាងកាយ នឹង​ធូរស្រាល ខួរក្បាល នឹង​សម្រាក​ដោយ​ភ្លេច​ពីអ្វីៗ​ទាំងអស់ ទើប​ការធ្វើ​ចលនា ដើម្បី​គ្រប់គ្រង​ការលេបទឹកមាត់​ចូល​ពោះ ក៏​ឈប់​ស្ងៀម​ដែរ ។ ដូច្នេះហើយ ទើប​ទឹកមាត់​អាច​ហៀរ​ចេញ​ពី​មាត់ ដោយ​សេរី​ពេល​គេង​លក់ ប៉ុន្តែ​មិន​មានន័យថា មនុស្ស​គ្រប់គ្នា គេង​ហៀរ​ទឹកមាត់​ឡើយ ។ ការ​គេង​ហៀរ​ទឹក​មាត់ តែង​កើត​ឡើង​ចំពោះ​ក្មេងៗ ដែល​លេង​ក្នុង​ពេល​ថ្ងៃ​ច្រើនពេក ឬ​មនុស្ស​ធំ​ដែល​ធ្វើការ​ដោយ​ភាពនឿយ​ហា​ត់ ដល់​ពេល​យប់ គេង​លក់​ស្កប់ស្កល់ មិន​កម្រើកខ្លួន អាច​ធ្វើឲ្យ​បបូរមាត់​បិទ​មិន​ជិត មាន​ប្រហោង ឬ​ពេល​ខ្លះ តឹង​ច្រមុះ​រួច​ដកដង្ហើម​តាម​មាត់ នៅពេល​ក្រោក​ពី​គេង​ច្បាស់​ជា​ឃើញ​កំណក​ទឹក​មាត់ ប្រឡាក់​ស្អុយ​ជាប់​នឹង​ខ្នើយ​ជាមិនខាន ៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites