Thursday, January 26, 2012

ស្ត្រី​ដោះ​តូច​ទំ​ហំ ​A-cupប្រឈម​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ក្នុង​កម្រិត​ទាប​​


ស្ត្រី​​មាន​ដើម​ទ្រូង​តូច​មាន​អត្រា​ប្រ​ឈម​នឹង​ការ​ កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ទាប​ជាង​ស្ត្រី​ដែល​មាន​ដើម​ទ្រូង​ធំ​។ លទ្ធផល​នេះ​​កើត​ចេញ​បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សា​កល​វិទ្យា​ ល័យ​ Harvard University សហ​រដ្ឋ​អា​មេរិក​និង​សាកល​វិទ្យា​ល័យ​ University of Torontoប្រ​ទេស​កា​ណា​ដា ​ស្ទង់​មតិ​​លើ​ស្ត្រី​៩២.១០៦នាក់​។ បន្ទាប់ពី​នោះ​មក​ពួក​គេ​រក​ឃើញ​ថា ស្រ្តី​វ័យ​២០​ឆ្នាំ​ដែល​មាន​ដើម​ទ្រូង​ទំ​ហំ D-cup ឬ​ក៏​ធំ​ជាង​នេះ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ ២​ខ្ពស់​ដល់​ទៅ៣​ដង​​បើ​​ធៀប​នឹង​ស្ត្រី​មាន​ដើម​ទ្រូង​ទំ​ហំ​ A-cup ។
​សាស្ត្រា​ចារ្យ Joel Rayជឿ​ថា​ រឿង​​នេះ​គឺ​ជាប់​ទាក់​ទង​គ្នា​ក្នុង​ពេល​ដែល​សុ​ដន់​មនុស្ស​ស្រី​មាន​ការ​ ប្រែ​ប្រួល​អំឡុង​ពេល​ពេញ​ក្រមុំ​ ។​ ​លោក​សាស្ត្រា​ចារ្យ​បន្ត​ថា ៖«ភាព​ពេញ​ក្រ​មុំ​គឺ​ជា​រយៈ​ពេល​មួយ​ដែល​គេ​សង្កេត​ឃើញ​ថាមាន​ការ​កើន​ឡើង​ នូវ​ Insulin resistance-គឺ​​ជា​លក្ខខណ្ឌ​មួយ​ដែល​រាង​កាយ​មិន​ស្រូប​យក​គ្លុយ​កូស​តាម​ តម្រូវ​ការ ​ហើយ​បណ្តាល​ឱ្យ​កម្រិត​ស្ករ​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ឈាម​ជា​ដើម​ហេតុ​ធ្វើ​ ឱ្យ​​កើត​​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​»។
​ចំពោះ​យុវវ័យ​ដែល​មាន​សុខ​ភាព​ល្អ​បរិ​បូរ​ បញ្ហា​ នោះ​បាត់​ទៅ​វិញ​នៅ​ពេល​ភាព​ឡើង​ខ្លួន​របស់​ពួក​​​គេ​បាន​បញ្ចប់ ប៉ុន្តែ​សម្រាប់​ស្រ្តី​ដែល​មានដើម​ទ្រូង​ធំ​ ការ​ប្រ​ឈម​នឹង​ជំ​ងឺ​នេះ​មាន​​អត្រា​ខ្ពស់​ក្នុង​ជី​វិតទៅ​ថ្ងៃ​អ​នា​គត ៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites