Wednesday, December 7, 2011

ធ្វើយ៉ាងម៉េចទៅនៅពេលដែលបាត់បង់ស្នេហា?

កវីម្នាក់បានពោលថា “សេចក្តីស្នេហាសម្រាប់បុរស គឺជាចំណែកមួយរបស់ជីវិត ប៉ុន្តែសម្រាប់
នារី ស្នេហាគឺជាជីវិតទាំងមូល…ហើយនៅពេលនាវាស្នេហាត្រូវលិចទឹក ទើបនារីដឹងថាជីវិត
ខ្លួនឯងងងឹតសូន្យសុង ពិភពលោកទាំងមូលប្រែជាក្រឡាប់ ចាក់យ៉ាងឆាប់រហ័ស…”។ ពិត
មែនហើយប៉ុន្តែមិនមែនទាំងអស់នោះទេ បុរសខ្លះ ក៏ក្លាយទៅជាអ្នកប្រមឹកនៅពេលដែល
សេចក្តីស្នេហាត្រូវគេបោះបង់ចោលដែរ។ នារីជាភេទដែលអាចទាញស្រូបអារម្មណ៍ខូចចិត្ត
ជាងបុរស វាជារឿងបញ្ញត្តិរបស់ ធម្មជាតិ។


ប៉ុន្តែមិនថាលោកអ្នកជាស្រី ឬប្រុសនោះទេ គួរចំណាយពេលបន្តិចដើម្បីអានចំនុចខាងក្រោម
នេះព្រោះវាអាចនឹងផ្តល់នូវអត្ត ប្រយោជន៍យ៉ាងច្រើនដល់ខ្លួនអ្នក។

ប្រការដំបូង… កុំព្យាយាមនៅម្នាក់ឯងព្រោះភាពស្ងប់ស្ងាត់គឺជា​សត្រូវរបស់មនុស្ស
ខូច​ចិត្ត

អតីតកាលអន្ទោលតាមអារម្មណ៍ហើយស្នាមស្នេហ៍ចាស់ដែលធ្លាប់សាងឡើងទាំងប៉ុន្មាន វា
នឹងអណ្តែតក្នុងចិត្តជាប់ជានិច្ច។ ភាពអស់សង្ឃឹមរួមផ្សំជាមួយ​អតីតកាលនៃ​ការសោកស្តាយ
នឹងជំរុញក្តីសោកសង្រេងពូនផ្តុំក្នុងចិត្តយ៉ាង​ឆាប់​រហ័ស ហើយក៏គេចមិនផុតពីរោគដែលគេ
ហៅថា “ឆ្កួត” នោះឡើយ។ ដូច្នេះប្រការល្អគួរព្យាយាមរកមិត្តភក្តិ ឬអ្នកជិតដិតជជែកដើម្បី
បន្ឋូរអារម្មណ៍​ និងទទួលការណែនាំល្អៗពីពួកគេគ្រាន់បើជាងទុកឲចិត្តសោកសៅនៅជាប់

រហូតដែរ។ លោកអ្នកគួរប្រយ័ត្នប្រយែងផង កុំប្រហែសខ្លួនសេពគប់មិនល្អ ហើយនាំមកនូវ
វិបត្តិរឹតតែធ្ងន់ធ្ងរថែមទៀត។ ដាច់ខាតមិនត្រូវនៅពួនសម្ងំខ្លួនក្នុង​បន្ទប់តែម្នាក់ឯង បណ្តោយ
ឲចិត្តមមៃទៅរកគេនោះឡើយ។ បើនៅតែរឹងទទឹងនោះ​មានន័យថា លោកអ្នកកំពុងរុញខ្លួន
ចូលក្នុងភក់ជ្រាំដោយខ្លួនឯងដោយគ្មាន​នរណាចាប់បង្ខំឡើយ។ ពេលយប់ជាពេលវេលា
ដែលទុក្ខសោកខាងផ្លូវចិត្តងាយបំផុត ទោះបីខំប្រឹងធ្មេចភ្នែកសម្ងំដេកយ៉ាងណាក្តី ព្រោះរឿង
ដែលមិនចង់គិតនោះវាអណ្តែតខ្លួន​​​​​ឡើង និងមានអំណាចបញ្ជាចិត្តជានិច្ចវាប្រៀបដូចជាមាន
មនុស្ស មកបបួលអ្នក អោយដើរទៅធ្លាក់នរកអញ្ជឹង។ វីធីដោះស្រាយនៅពេលនេះមិនមែន អោយអ្នកទៅពិភាក្សាជាមួយគ្រូពេទ្យទេ យកល្អគួររកឱកាសបញ្ចេញកម្លាំងកាយឬក៏ធ្វើ អ្វីក៏
បានដូចជាលេងកីឡាជាដើម ធានាថារឿងរ៉ាវទាំងនេះប្រាកដជាហោះបាត់ ទៅដោយឯកឯង
ជាមិនខាន។ ប៉ុន្តែបើមិនចង់អនុវត្តវិធីទាំងនេះទេ លោកអ្នកអាចជ្រើសរើសយកវិធីខាងក្រោម
នេះក៏បាន។
១. បទភ្លេង និងចម្រៀង
ជាប្រយោជន៍យ៉ាងសំខាន់មួយ ព្រោះ៩០%របស់បទចម្រៀងមិនថាបទអ្វីក៏ដោយ តែងតែធ្វើ
អោយវិបត្តិស្នេហាអាចរសាត់ទៅបានខ្លះៗដែរ។

២. វីដេអូ
បើសិនជាចង់មើល ពុំគួរមើលរឿងប្រភេទមនោសញ្ចេតនាឡើយ យកល្អជ្រើសរើសមើល
បែបប្រភេទកំប្លែង ឬរឿងរ៉ាវវិទ្យាសាស្រ្តដែលមិនពាក់ព័ន្ឋស្នេហា…។

. របស់ជាកាដូ
វត្ថុអនុស្សាវរីយ៍ បើអាចបោះបង់បានគួរបោះបង់ព្រោះវាជាចំណែកធ្វើឲនឹកឃើញនូវរឿង
ចាស់ឡើងវិញបានដូចគ្នា។

៤. កន្លែងធ្លាប់សាងអនុស្សាវរីយ៍
ចូរកុំព្យាយាមទៅរកទ្រនំចាស់ ដែលធ្លាប់សាងនូវប្រវត្តិអនុស្សាវរីយ៍ស្នេហ៍របស់ខ្លួនអោយ
សោះ ព្រោះរឿងចាស់វានឹងផុសក្នុងចិត្តឡើងវិញ។

៥. ការនិយាយដល់សេចក្តីស្នេហា
មិនត្រូវនិយាយ ឬស្តាប់រឿងរ៉ាវស្នេហាឡើយ ព្រោះធ្វើអោយអតីតកាលផុសអណ្តែតឡើង
មកវិញ។

៦. ការឃើញអ្នកដទៃកំពុងសាសងស្នេហា
ប្រការមួយនេះក៏គួរប្រយ័ត្នដែរ។ បើសិនជាចៃដន្យឃើញគូស្នេហ៍ដទៃកំពុងតែកៀកកើយ
ស្នេហាគ្នាគួរប្រញាប់ចៀសចេញ ដើម្បីចៀសវាងកុំអោយនឹកឃើញរឿងចាស់របស់ខ្លូនវិញ។

៧. ប្រការចុងក្រោយបំផុត
បើសិនជាការអាណាដែលមិនធ្លាប់ធ្វើគួរតែធ្វើ។ ការចាប់អារម្មណ៍របស់ប្លែកៗថ្មីៗ វានឹងជួយ
អោយចិត្តរីករាយបាត់ទុក្ខកង្វល់បាន។ សូមកុំបន្ទោសខ្លួនឯង ឬបន្ទោសគូស្នេហ៍ថាជាដើម
ហេតុធ្វើអោយមានទុក្ខសោកក្នុងចិត្តនិងមិនថានរណា ខុសឡើយសំខាន់បំផុតត្រូវតាំងចិត្តជា
ថ្មីចាប់ផ្តើមឡើងដោយពិតប្រាកដ និងដាច់ខាត នោះទើបលោកអ្នករកឃើញថាពិភពលោក
គួរអោយចង់រស់នៅ និងមានអត្ថន័យចំពោះជីវិតដ៏ភ្លឺស្វាងបាន៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites