Tuesday, January 17, 2012

ការណែនាំ​ និង​​ល្បិច​​សម្រាប់​​ភាព​ស្រស់​ស្អាត​​ពេល​​ងើប​​ពី​​ដំណេក​

ធម្មតា​ពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នកនឹង​ឃើញ​មុខ​របស់​អ្នក​ស្លេក ហើមប៉ោង ឬ​សក់​របស់​អ្នក​ស្រ​ពីង​ស្រ​ពោង​ខ្លាំង​។ តើ​ធ្វើ​យ៉ាងណា​ទើប​អ្នក​អាច​មាន​សម្រស់​ស្អាត​ទាំង​ពេល​ចេញ​ទៅ​ក្រៅ​និង​ ពេល​ទើបតែ​ក្រោក​ពី​គេង​? ខាងក្រោម​នេះ​ជា​ការណែនាំ​ខ្លះៗ​ពីអ្វី​ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​ចូល​គេង ដើម្បី​ជៀសវាង​បញ្ហា​ទាំងនេះ​ពេល​អ្នក​ក្រោក​ពី​គេង​៖

១. លាប​សារធាតុ​សំណើម​មុន​ពេល​អ្នក​ចូល​គេង ដូច្នេះ​អ្នកនឹង​ក្រោក​ពី​គេង​ជាមួយនឹង​ស្បែក​ទន់​រលោង​។​
២. ជៀសវាង​ការ​ទទួលទាន​សុ​រា កាហ្វេ​អ៊ី​ន ឬ តែ មុនពេល​ចូល​គេង​។ សារធាតុ​ទាំងនេះ​ធ្វើឱ្យ​ស្បែក​របស់​ស្ងួត​។​
៣. គេង​ដាក់​ក្បាល​របស់​អ្នក​ឱ្យ​ខ្ពស់​ដើម្បី​កាត់បន្ថយ​ការ​ហើម​និង​ការប្រមូលផ្តុំ​នៃ​ទឹក​ក្នុង​ផ្ទៃមុខ​។​
៤. ជៀសវាង​ការសាកល្បង​ប្រើ​ផលិតផល​ថ្មី​នៅពេល​យប់​មុន​ថ្ងៃ​ចូលរួម​កម្មវិធី​។ អ្នក​មិន​ចង់​ប្រថុយ​គ្រោះថ្នាក់​នៃ​ការ​រលាក​នៅពេលដែល​មាន​កម្មវិធី​ត្រូវ​ ចូលរួម​នោះ​ទេ​។​
៥. ជៀសវាង​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ មុនពេល​ចូល​គេង​។ ជាតិ​ប្រៃ​នឹង​បង្ករ​ឱ្យ​មាន​ការ​ទប់ទឹក និង​បង្កើន​ការ​ហើម​។​
៦. ជៀសវាង​ការ​មាន​រង្វង់​ភ្នែក​ខ្មៅ​ដោយ​ការ​គេង​យ៉ាងតិច​ឱ្យបាន ៨​ម៉ោង​។​
៧. ត្រូវ​ប្រាកដ​ថា​សក់​របស់​អ្នក​ស្ងួត​ហើយ​មុន​នឹង​អ្នក​ចូល​គេង​។ សក់​របស់​អ្នកនឹង​ស្រ​ពីង​ស្រ​ពោង​ប្រសិនបើ​អ្នក​ទុក​ឱ្យ​វា​ស្ងួត​ពេល​អ្នក ​គេង​។​
៨. ជៀសវាង​ការបន្ទន់​សក់​មុន​ពេល​អ្នក​ចូល​គេង​។ វា​អាច​នឹង​ធ្វើឱ្យ​សក់​របស់​អ្នក​កាន់តែ​សម្បូរ​ប្រេង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។​

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites