សញ្ញានៃស្បែកខូចដោយសារកម្តៅថ្ងៃ
មានដូចជា ស្បែកជ្រីវជ្រួញ, ស្នាមអុជពណ៌ត្នោត,
និងសាច់មានលក្ខណៈជ្រាយ។ ស្បែកដែលខូចដោយសារកម្តៅថ្ងៃ
កើតឡើងដោយសារស្បែកត្រូវនឹងកាំរស្មី UV ឬកម្តៅថ្ងៃច្រើនពេក
ដែលអាចបង្ករឱ្យមានជំងឺមហារីកស្បែក។
ខាងក្រោមនេះជាវិធីដែលអ្នកអាចព្យាបាលស្បែកដែលខូចដោយសារត្រូវកម្តៅថ្ងៃច្រើនពេក។
អ្វីដែលអ្នកត្រូវការៈ
- សាប៊ូលាងសម្អាតប្រចាំថ្ងៃ
- សាប៊ូខាត់ស្បែក
- ឡេការពារកម្តៅថ្ងៃ
- ក្រែមជួយឱ្យស្បែកភ្លឺរលោង
- វីតាមីនចម្រុះ
- ឡេលាប
- សាប៊ូលាងសម្អាតប្រចាំថ្ងៃ
- សាប៊ូខាត់ស្បែក
- ឡេការពារកម្តៅថ្ងៃ
- ក្រែមជួយឱ្យស្បែកភ្លឺរលោង
- វីតាមីនចម្រុះ
- ឡេលាប
វិធីសាស្ត្រ
១. លាងសម្អាតស្បែកជាប្រចាំដោយប្រើសាប៊ូសម្អាតស្រាលធម្មតា ហើយលាងជម្រះកោសិកាស្បែកងាប់យ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ ដោយប្រើសាប៊ូខាត់ស្បែក។ ការលាងជម្រះកោសិកាងាប់នៅស្រទាប់ស្បែកខាងក្រៅចេញជាប្រចាំ ជួយឱ្យស្បែកខាងក្នុងលូតលាស់ដោយខ្លួនឯង។
១. លាងសម្អាតស្បែកជាប្រចាំដោយប្រើសាប៊ូសម្អាតស្រាលធម្មតា ហើយលាងជម្រះកោសិកាស្បែកងាប់យ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ ដោយប្រើសាប៊ូខាត់ស្បែក។ ការលាងជម្រះកោសិកាងាប់នៅស្រទាប់ស្បែកខាងក្រៅចេញជាប្រចាំ ជួយឱ្យស្បែកខាងក្នុងលូតលាស់ដោយខ្លួនឯង។
២. ប្រើឡេការពារកម្តៅថ្ងៃជាប្រចាំ
ដែលមាន SPF យ៉ាងតិច ១៥។ មជ្ឈមណ្ឌលមហារីកស្បែកបានឱ្យដឹងថា
ការប្រើឡេការពារកម្តៅថ្ងៃជាប្រចាំអាចជួយបន្ថយគ្រោះថ្នាក់មហារីក
ស្បែក។ ការប្រើឡេការពារកម្តៅថ្ងៃជួយបង្ការស្បែកខូច
ហើយក៏ជួយព្យាបាលស្បែកដែលខូចហើយនោះផងដែរ។
៣. រក្សាភាពសំណើម។
ទទួលទានទឹកឱ្យបានច្រើនដើម្បីផ្តល់សំណើមដល់ស្បែកពីខាងក្នុង។
ប្រើសារធាតុសំណើមលើស្បែកខាងក្រៅដើម្បីរក្សាជាតិសំណើម,
ជួយឱ្យកោសិកាស្បែករីកឡើង និងបង្កើនការផលិតនៃ collagen។
៤. ប្រើក្រែមជួយឱ្យស្បែកភ្លឺរលោង
លាបលើស្នាមអុជពណ៌ត្នោតដែលបង្ករដោយកម្តៅថ្ងៃ។
ស្វែងរកផលិតផលដែលផ្សំពីអាស៊ីត kojic, hydroquinone និង រ៉េទីណុល A
និងស្តេរ៉ូអ៊ីត ដើម្បីជួយបំបាត់ស្នាមអុជនោះ។
៥.
ពិគ្រោះជាមួយពេទ្យស្បែកចំពោះការព្យាបាលដូចជា photodynamic therapy
ដែលត្រូវប្រើកាំរស្មីក្នុងការយកបំណែកស្បែកដែលខូចដោយសារ
កម្តៅថ្ងៃចេញ ឬ វិធីសាស្ត្រព្យាបាលផ្សេងៗទៀត។
៦. ទទួលទានវីតាមីន E, C និង selenium
និងប្រើឡេនិងក្រែមលាប ដែលមានផ្ទុកជាតិវីតាមីនទាំងនេះ។ គេហទំព័រ
MedScape.com បានឱ្យដឹងថា
វីតាមីនទាំងនេះអាចកាត់បន្ថយនិងព្យាបាលស្បែកដែលខូចដោយសារត្រូវ
កម្តៅថ្ងៃ។
អ្នកគួរពិចារណាក្នុងការទទួលទានថ្នាំវីតាមីនចម្រុះដែលមានវីតាមីន
ទាំងបីប្រភេទនេះ និងស្វែងរកក្រែមដែលមានវីតាមីនទាំងនេះ។
0 comments:
Post a Comment