គ្រឿងសម្អាងនីមួយៗ តែងមានតម្លៃខុសៗគ្នាទៅតាមយីហោ និងគុណភាព។ ដូច្នេះ អ្នកគួរស្វែងយល់ថា នឹងជ្រើសយកប្រភេទថោក ឬប្រភេទថ្លៃ មកប្រើប្រាស់...។
-ម៉ាស្ការ៉ា ៖ ជាគ្រឿងសម្អាងដែលអ្នកត្រូវផ្លាស់ប្តូរជារៀងរាល់ ៣ខែម្តង។ ដូច្នេះ បើអ្នកមិនហ៊ានចំណាយប្រាក់ទិញម៉ាស្ការ៉ាតម្លៃថ្លៃ ម៉ាស្ការ៉ាតម្លៃថោក ក៏អាចប្រើការបានដែរ។
-ក្រែមរលោង ៖ ពុំមានអ្វីខុសប្លែកគ្នាច្រើនទេ រវាងក្រែមរលោងតម្លៃថ្លៃ នឹងថោក។
-ខ្មៅដៃ ឬជក់គូសរឹមភ្នែក ៖ គ្រាន់តែជ្រើសយកប្រភេទដែលគូសបានងាយ រអិលល្អ និងមិនឆាប់ស្ងួតពេក ទោះជាតម្លៃថ្លៃ ឬថោក ក៏អាចប្រើបានការដែរ។
-ថ្នាំលាបក្រចក ៖ ទាំងតម្លៃថោក ឬតម្លៃថ្លៃ គឺប្រើរូបមន្តផលិតតែមួយ បើអ្នកមិនប្រើថ្នាំស្រោបពីលើ ឱ្យបានល្អទេ ពណ៌ក្រចករបស់អ្នក នឹងមិនជាប់យូរលើសពី ២-៣ថ្ងៃនោះទេ។
-ម្សៅទ្រនាប់ ៖ វាពិបាកបន្តិចក្នុងការជ្រើសពណ៌ម្សៅទ្រនាប់ ឱ្យសមស្រប បើអ្នកមិនបានសាកល្បងប្រើនោះទេ។ វានឹងមានពណ៌ជាច្រើនសម្រាប់ឱ្យជ្រើសរើស ចំពោះគ្រឿងសម្អាងតម្លៃខ្ពស់។
-ម្សៅផាត់ភ្នែក ៖ គុណភាព និងពណ៌របស់ម្សៅផាត់ភ្នែក ប្រភេទតម្លៃថ្លៃ មានលក្ខណៈល្អជាងតម្លៃថោក វាមានគ្រាប់ពណ៌ច្រើនជាង និងជាប់បានយូរជាង មានពណ៌ដិតច្បាស់ ធ្វើឱ្យអ្នកត្រូវប្រើតិចជាង និងប្រើបានយូរជាង ទៅតាមនោះដែរ។
-ម្សៅផាត់ថ្ពាល់ ៖ ដូចគ្នានឹងម្សៅផាត់ភ្នែកដែរ ហើយប្រភេទតម្លៃថោក ច្រើនតែឆាប់ប្រេះបែកជាង។ រីឯប្រភេទតម្លៃថ្លៃ វាអាចទ្រាំទ្រនឹងការប៉ះទង្គិចក្នុងកាបូប បានល្អជាង។
-ម្សៅចំណាំង (Bronzer) ៖ ប្រភេទដែលមានតម្លៃថ្លៃ តែងតែរាបរអិល ស្រួលផាត់ជាង និងមានពណ៌ ឱ្យជ្រើសរើសច្រើនជាងប្រភេទតម្លៃថោក។
-ជក់តែងមុខ ៖ ជក់តែងមុខតម្លៃថ្លៃ តែងតែស្រួលផាត់ និងផាត់បានល្អជាង។ ក្រៅពីនេះ បើថែទាំឱ្យបានល្អ វានឹងប្រើការបានយូរជាងទៀតផង៕
0 comments:
Post a Comment