Tuesday, February 14, 2012

ស្ត្រី​ស្បែក​ស ​ឆាប់​ជ្រីវ​ជ្រួញ​ជាង​ ស្ត្រី​ស្បែក​ខ្មៅ​

ស្ត្រី​ស្បែ​កស​ ​ងា​យ​កើ​តស្នា​មជ្រី​វ​ជ្រួ​ញ​ជា​ង​ស្ត្រីស្បែ​ក​ខ្មៅ​ ​ក្រោ​យ​វ័​យ ​អ​ស់​រ​ដូ​វ។​ ​យោ​ង​តា​ម​កា​រ​ស្រាវ​ជ្រា​វ​ថ្មី​មួ​យ​ ​ដែ​ល​ចុះផ្សា​យ​ក្នុ​ង​ព្រឹ​ត្តិ​ប​ត្រ​Journal Fertility and Sterility ​ដែ​ល​បា​នធ្វើ​តេ​ស្តភា​ព​យឺ​ត​នៃស្បែ​ក​ ​និ​ង​ ​​ស្បែក​មុ​ខ​ជ្រី​វ​ជ្រួ​ញ​លើ​ស្ត្រី​ ​ចំ​នួ​ន​១​០​៨​នា​​ក់
 ​​ដែល​​មា​ន​វ័យ​៥​០​ឆ្នាំ​ឡើ​ង​ទៅ​ ​​និ​ង​ឈា​ន​ចូ​ល​វ័​យ​អស់​រ​ដូ​វ​ ​២​-​៣​ឆ្នាំ​ ​ចុ​ង​ក្រោយ​នេះ​ ​ក្នុ​ង​នោះ​ ​រួម​មា​ន​ស្ត្រី​ស្បែ​ក​ស​ ​ចំ​នួ​ន​៦៥​នា​ក់​ ​និ​ង​ស្ត្រី​ជ​ន​ជា​តិអា​ហ្វ្រិ​ក​ ​(​ស្បែ​ក​ខ្មៅ​)​ ​២​១​នា​ក់​។​ ​ជា​ល​​ទ្ធ​ផ​ល​ ​ប​ង្ហា​ញ​ថា​ ​ក​ម្រិ​ត​នៃ​ភា​ពជ្រី​វ​ជ្រួ​ញ​ក្នុ​ង​ចំ​ណោ​ម​ស្ត្រី​ស្បែ​ក​ស ​គឺ​ខ្ព​ស់​ជា​ង​ស្ត្រី​ ​ស្បែ​ក​ខ្មៅ​ ​ដល់​ទៅ​២​ដ​ង​ ​ខ​ណៈ​ដែ​ល​ស្ត្រី​ធ​ម្ម​តា​ ​មា​ន​ក​ម្រិ​ត​ភា​ព​ជ្រី​វ​ជ្រួ​ញ​ ​ជា​មធ្យ​ម​។​ ​លើ​ស​ពីនោះ​​ អ្ន​ក​ស្រា​វ​ជ្រា​វ​ក៏​បា​ន​រ​ក​​ឃើ​ញដែ​រ​ថា​ ​ក្នុ​ង​ចំ​ណោ​ម​ ​ស្ត្រី​ស្បែ​ក​ស​ ​ក​ម្រិ​ត​នៃ​ភា​ព​ជ្រី​វ​ជ្រួ​ញ​ខ្លាំ​ង​ឡើ​ង​ ​គឺ​អា​ស្រ័យ​លើ​អា​យុ​ ​ប៉ុ​ន្តែ​ ​មិន​មែ​ន​ពេ​ល​វេ​លា​ ​ក្រោ​យអ​ស់​រ​ដូ​វ​ឡើ​យ​។​
​យោង​តា​ម​អ្ន​ក​ជំ​នា​ញ​ពី​សា​លា​វេ​ជ្ជ ​សា​ស្រ​ ​នៃ​សា​ក​ល​វិ​ទ្យា​ល័​យ​យ៉េ​ល​ ​(​​Yale University School of Medicine)​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​ស្ត្រី​ស្បែ​ក​ស​ ​ឆា​ប់​លេ​ច​ចេ​ញ​នូ​វ​ស្នា​ម​ជ្រី​វ​ជ្រួ​ញ​ ​ដោ​យ​សា​រ​ស្បែ​ក​រ​ប​ស់​ពួ​ក​គេ​ ​ងា​យ​ត្រូ​វ​បំ​ផ្លា​ញ​ ​​ពីកា​រ​​ប៉ះ​ពា​ល់ក​​ម្តៅថ្ងៃ​។​ ​​ដូច្នេះ​ ​​ស្ត្រី​ស្បែ​កស​ទាំ​ង​ឡា​យ​ ​គួ​រ​ចៀ​​សវា​ង​ក​ម្តៅ​ថ្ងៃ​ ​ឱ្យ​បា​នច្រើ​នបំ​ផុ​ត​។​ ​ប៉ុ​ន្តែ​ ​នេះ​មិន​មែន​មា​នន័​យ​ថា​ ​ស្ត្រី​ស្បែក​ខ្មៅ​ ​មិ​ន​បា​ច់​បារ​ម្ភ​ ​អំ​ពី​ស្នា​ម​ជ្រី​វ​ជ្រួញ​ឡើ​យ​ ​គ្រា​​ន់តែ​កា​រ​វិ​វ​ត្ត​ន៍​នៃ​ស្នា​ម​ជ្រីវ​ជ្រួ​ញ​ យឺ​ត​ជា​ងស្ត្រី​ ​ស្បែក​ស​ ​ប៉ុ​ណ្ណោះ​។​
​ដូ​ច្នេះ​ ​មិ​ន​ថា​អ្ន​ក​ជាស្ត្រី​ស្បែ​ក​ស​ ​ឬ​ស្បែក​ខ្មៅ​ឡើ​យ ​ត្រូ​វ​កា​រ​ពារ​ខ្លួ​ន​ពី​ ក​ម្តៅ​ថ្ងៃ​ ​ដោយ​កា​រ​លា​ប​ឡេកា​រ​ពា​រ​ក​ម្តៅថ្ងៃ​ ​ឱ្យបា​ន​ញឹក​ញា​ប់​ ​ដើ​ម្បីរ​ក្សា​ស្បែ​ក ​រ​ប​ស់អ្ន​ក​ ​កុំឱ្យ​ឆា​ប់​កើ​តស្នា​ម​ជ្រី​វ​ជ្រួ​ញមុ​ន​អា​យុ​៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites