Tuesday, February 14, 2012

តិច​និក​ផាត់​មុខ កែ​ខៃ​ចំ​ណុច​ខ្វះ​ខាត លើ​ផ្ទៃ​មុខ

​មនុ​ស្ស​គ្រ​ប់រូ​ប​ ​កើត​ម​ក​ពុំ​មែ​ន ​សុ​ទ្ធ​តែ​ល្អ​ស្អាត​ឥ​ត​ខ្ចោះ​នោះទេ​។​ ​ហេ​តុ​នេះ ​ប្រ​សិ​នបើ​ផ្ទៃ​មុ​ខ​រ​ប​ស់​អ្នក​ ​មា​ន​ចំ​ណុ​ចខ្វះ​ខា​ត​ មិ​ន​ស្អា​តដូ​ច​​ ​ចិត្ត​ប៉​ង​ប្រា​ថ្នានោះ​ ​អ្ន​ក​មិ​នចាំ​បា​ច់​ ​តូ​ចចិ​ត្ត​តូ​ចថ្លើ​ម​អ្វី​នោះ​ទេ ​ព្រោះ​មា​ន​ ​វិធី​ជា​ច្រើ​ន​ ដែ​ល​អា​ចប្រើ​ស​ម្រា​ប់ ​កែ​ខៃ​ចំ​​ណុ​ចខ្វះ​ខា​ត​ទាំង​នោះ​។​ ​ក្នុង​នោះ ​កា​រផា​ត់​មុ​ខ​កែខៃ​ចំ​ណុ​ចខ្វះ​ខា​ត​ ​ជាវិ​ធី​ដ៏​ប្រ​សើរ​មួយ
 ដែលជួយឱ្យអ្នក មើលទៅស្រស់ស្អាតឥតខ្ចោះបាន...។
កែខៃទម្រង់មុខ ៖
មុនពេលផាត់មុខកែខៃទម្រង់មុខនោះ អ្នកគួរស្វែងយល់ពីបច្ចេកទេសសំខាន់ៗមួយចំនួន ក្នុងការផាត់មុខ ជាមុនសិន។
-ហៃឡាយថ៍ គឺការប្រើម្សៅផាត់ថ្ពាល់ ឬម្សៅផាត់ភ្នែក ដែលមានពណ៌ភ្លឺជាងស្បែក ដើម្បី បង្កើនភាពលេចធ្លោ។
-សេឌីង គឺការប្រើពណ៌ចាស់ជាងស្បែក ផាត់បិទបាំងពីលើចំណុចខ្វះខាត។
-ម្សៅផាត់ថ្ពាល់ ដែលស័ក្តិសមសម្រាប់នារីគ្រប់រូបនោះ គឺម្សៅពណ៌ផ្កាឈូកលាយទឹកក្រូច និង ពណ៌ក្រហមព្រឿងៗ។
១.មុខរាងពងក្រពើ
ទម្រង់មុខរាងពងក្រពើ ចាត់ទុកថាជាទម្រង់មុខដែលល្អស្អាតឥតខ្ចោះហើយ។ ហេតុនេះ សម្រាប់នារីដែលជាទម្រង់មុខបែបនេះ គ្រាន់តែផាត់មុខបន្ថែមភាពលេចធ្លោបន្តិចបន្តួច ក៏អាចទទួលបាននូវភាពស្រស់ស្អាតដាច់គេទៅហើយ។
ដំបូងត្រូវលាបសេឌីង នៅត្រង់ថ្ពាល់ ដេញចុះមកត្រង់ថ្គាម ដោយផាត់ថ្នមៗ រាងបញ្ឆិតពីលើចុះក្រោម ដោយប្រើម្សៅផាត់ពណ៌ស្ករ ឬពណ៌មាសភ្លឺ រួចសឹម បង្កើនទម្ងន់ដៃ ឱ្យបានសមស្រប។ ចំណែកឯការលាបហៃឡាយថ៍ គួរផ្តោត ត្រង់បរិវេណក្រោមផ្នែកកោងនៃចិញ្ចើម ក្រោមភ្នែក ត្រង់រង្វះមាត់ទាំងសងខាង និងបរិវេណថ្គាម។
២.មុខរាងបេះដូង
ទម្រង់មុខរាងបេះដូង គឺសំដៅទៅលើទម្រង់មុខ ដែលមានថ្ងាសរាងទូលាយជាងធម្មតា មានបរិវេណ ថ្គាមតូច និងមានឆ្អឹងថ្ពាល់រាងលយចេញ។  សម្រាប់ នារីដែលមានទម្រង់មុខបែបនេះ គួរកែខៃដោយលាប សេឌីង ពីលើបរិវេណថ្ងាស ឱ្យរាងច្រើនបន្តិច ដើម្បីឱ្យ ថ្ងាសមើលទៅរាងតូចជាងមុន ហើយប្រើម្សៅផាត់ថ្ពាល់ ពណ៌ផ្កាឈូក ឬពណ៌ក្រហមព្រឿងៗ ផាត់ថ្ពាល់ក្នុង លក្ខណៈជាខ្សែទទឹង ដើម្បីឱ្យទម្រង់មុខ មើលទៅ រាងធំជាងមុន។ បន្ទាប់មក លាបសេឌីង នៅថ្គាមម្តង ទៀត ជាការស្រេច។
៣.មុខរាងជ្រុង
សម្រាប់នារីដែលមានទម្រង់មុខរាងជ្រុង ត្រូវ ផាត់មុខ លុបបំបាត់កន្លែងជ្រុង ដើម្បីឱ្យឃើញមុខមាន រាងមូលបន្តិច ដោយដំបូងត្រូវលាបសេឌីង ពី ក្រោមផ្នែកកោងនៃថ្ពាល់ ឱ្យរាងច្បាស់បន្តិច រួចសឹមផាត់ លុបនៅត្រង់ផ្នែកជ្រុង នៅបរិវេណថ្គាម។ បន្ទាប់មក ផាត់ថ្នមៗបរិវេណថ្ពាល់ ត្រង់ចន្លោះផ្នែកកោងនៃ ថ្ពាល់ និងថ្គាម។ វិធីងាយៗបែបនេះ ក៏អាចជួយឱ្យ មុខជ្រុងរបស់អ្នក ប្រែជារាងមូលស្អាត សមតាមចិត្ត។
៤.មុខរាងវែង ៖
សុភាពនារីដែលមានទម្រង់មុខបែបនេះ គួរ លាបសេឌីង ត្រង់បរិវេណថ្ងាស និងច្រមុះ ឬលាប បន្ថែមបន្តិចបន្តួច នៅបរិវេណសងខាងផ្ទៃមុខ ក៏បាន ដែរ។ ចំណែកការហៃឡាយថ៍ គួរលាបនៅត្រង់ ខាងក្រោមផ្នែកកោងនៃចិញ្ចើម ក្រោមភ្នែកទាំងសង-ខាង ត្រង់រង្វះមាត់ និងថ្គាម តែប៉ុណ្ណឹង គឺជាការស្រេច។
៥.មុខរាងខ្លី ៖
ដំណោះស្រាយបញ្ហាទម្រង់មុខរាងខ្លីនោះ គឺ ត្រូវប្រើហៃឡាយថ៍ ផាត់ត្រង់បរិវេណចុងថ្គាម ដើម្បី មុខមើលទៅរាងវែងជាងមុន ព្រមទាំងផាត់ត្រង់បរិវេណ ថ្ងាសផងដែរ ដើម្បីឱ្យផ្ទៃមុខស្រស់ថ្លា កាន់តែស្អាត លេចធ្លោ ពិសេស ជួយឱ្យទម្រង់មុខ មើលទៅមាន រាងវែងជាងមុន។
ឆកែខៃចំណុចខ្វះខាតលើផ្ទៃមុខ ៖
បន្ទាប់ពីការកែខៃទម្រង់មុខ ដោយការលាប ហៃឡាយថ៍ និងសេឌីងហើយនោះ អ្នកអាចផាត់មុខ កែខៃចំណុចខ្វះខាត នៅលើផ្ទៃមុខ បានតាមវិធីខាង ក្រោមនេះ។
១.កែវភ្នែកមិនមានភាពទាក់ទាញ ៖
អ្នកអាចបង្កើនមន្តស្នេហ៍ទាក់ទាញ ដល់កែវភ្នែក បានដោយ ៖
-លាបម្សៅផាត់ភ្នែកពណ៌ស្រទន់ មានលាយ ពណ៌ប្រាក់ភ្លឺផ្លេក ពីលើត្របកភ្នែក។
-ប្រើខ្មៅដៃគូសភ្នែកពណ៌ចាស់ៗ គូសតាមពីលើ ខ្សែភ្នែក ឱ្យរាងក្រាស់បន្តិច។
-ពត់រោមភ្នែកផ្នែកខាងលើ ឱ្យងស្អាត ដើម្បី បង្កើនមន្តស្នេហ៍លេចធ្លោដល់កែវភ្នែក។
២.ភ្នែកតូច ស្បែកភ្នែកធ្លាក់ ៖
អាចធ្វើឱ្យកែវភ្នែកប្រែជាមូលធំ មុតថ្លា ក្មេង ជាងវ័យបានដោយ ៖
-ជ្រើសម្សៅផាត់ភ្នែកពីរពណ៌ គឺពណ៌ស្រទន់ និងពណ៌ចាស់។
-ប្រើម្សៅផាត់ភ្នែកពណ៌ស្រទន់ លាបត្រង់ ផ្នែកកោងនៃចិញ្ចើម និងឱ្យសព្វត្របកភ្នែក។
-ប្រើម្សៅផាត់ភ្នែកពណ៌ចាស់ លាបដេញពី កន្ទុយភ្នែក ឡើងទៅលើ តាមផ្នែកកោងនៃភ្នែក។
-ប្រើម្សៅផាត់ភ្នែកពណ៌ចាស់ដដែល បន្ថែមទឹក បន្តិច រួចប្រើវាគូសត្រង់ជិតខ្សែភ្នែក ផ្នែកខាងលើ ដោយសង្កត់ធ្ងន់ត្រង់កន្ទុយភ្នែក។
៣.ច្រមុះមិនខ្ពស់ស្រួច ៖
-ប្រើម្សៅផាត់ភ្នែកពណ៌ស្ករស្រទន់ លាបដេញ ពីគល់ចិញ្ចើមទៅ ឱ្យរាងក្រាស់បន្តិច។
-ផាត់ដេញពីគល់ចិញ្ចើម ចុះមកតាមសងខាង ខ្ទង់ច្រមុះ រហូតមកដល់ចុងច្រមុះ ហើយសឹមផាត់ បន្ថែមឱ្យវាចូលសាច់ល្អ ដោយគ្រាន់តែឱ្យចេញជា រាងស្រមោលបន្តិចទៅបានហើយ។
៤.ថ្ពាល់ផត ៖
ថ្ពាល់ផត អាចធ្វើឱ្យផ្ទៃមុខ មើលទៅមិនស្រស់ថ្លា និងគ្មានសុខភាពល្អ។ អ្នកអាចកែខៃបញ្ហានេះបាន ដោយប្រើម្សៅផាត់ថ្ពាល់ ប្រភេទក្រែមពណ៌ផ្កាឈូក ឬពណ៌ផ្កាឈូកលាយទឹកក្រូច ឬពណ៌ក្រហម ហើយ បើបានលាយពណ៌ភ្លឺផ្លេកទៀតនោះ គឺរឹតតែប្រសើរ ព្រោះវាជួយឱ្យថ្ពាល់របស់អ្នក មើលទៅមានសាច់- ច្រើនជាងមុន នៅពេលដែលអ្នកប្រើវាផាត់ជារាងរង្វង់ ត្រង់បរិវេណទួលនៃថ្ពាល់។
៥.ថ្ពាល់សាច់ច្រើនពេក ៖
សម្រាប់នារីដែលមានសាច់ថ្ពាល់ពេញល្អ មើល ទៅមានភាពស្រស់ស្អាត គួរឱ្យស្រលាញ់ ប៉ុន្តែ បើ ថ្ពាល់សាច់ច្រើនពេក ក៏មិនល្អប៉ុន្មានដែរ។ ហេតុនេះ សម្រាប់នារីដែលមានសាច់ថ្ពាល់ច្រើនពេក គួរប្រើ តិចនិកផាត់មុខ ដើម្បីឱ្យថ្ពាល់ មើលទៅមានរាងតូច- ជាងមុន ៖
-ប្រើម្សៅផាត់ថ្ពាល់ពណ៌ក្រហម លាបត្រង់ ផ្នែកកណ្តាល នៃថ្ពាល់។
-ប្រើចុងម្រាមដៃ វាសត្រង់បរិវេណនោះ ជា រាងរង្វង់ ហើយផាត់ម្សៅផាត់ថ្ពាល់ ប្រភេទក្រែម សំដៅទៅរកចុងសក់ ជិតសៀតផ្កា។
៦.បបូរមាត់មិនសូវស្អាត ៖
បបូរមាត់ស្តើងពេក ៖ អ្នកអាចប្រើខ្មៅដៃ គូសគែមបបូរមាត់ ឱ្យរាងចេញក្រៅពីបបូរមាត់ពិត បន្តិច រួចប្រើក្រែមលាបបបូរមាត់ ដែលមាន សាច់រលោង លាបបន្ថែម ដើម្បីឱ្យបបូរមាត់ មើលទៅ មានទំហំធំជាងមុន។
បបូរមាត់ក្រាស់ពេក ៖ អ្នកអាចប្រើខ្មៅដៃ គូសគែមបបូរមាត់ឱ្យជិតគែមបបូរមាត់ផ្នែកខាងក្នុង រួចប្រើក្រែមលាបបបូរមាត់ លាបពីលើ ប៉ុន្តែ មិនត្រូវ ប្រើក្រែមលាបបបូរមាត់ ប្រភេទរលោង ជាដាច់ខាត ព្រោះធ្វើឱ្យបបូរមាត់ មើលទៅកាន់តែក្រាស់ថែមទៀត។
បបូរមាត់លើ-ក្រោម មានទំហំមិនស្មើគ្នា ៖ អ្នកអាចប្រើខ្មៅដៃគូសគែមបបូរមាត់ តាមធម្មតា រួចលាបក្រែមបបូរមាត់ ហើយបន្ថែមក្រែមរលោង ពីលើទៀត តែប៉ុណ្ណឹងក៏អាចជួយឱ្យបបូរមាត់លើ-ក្រោម មានទំហំស្មើគ្នាហើយ។
បន្ទាប់ពីកែខៃទម្រង់មុខ និងចំណុចខ្វះខាត លើផ្ទៃមុខហើយនោះ អ្នកអាចផាត់មុខបានតាមធម្មតា បន្ថែមពីលើទៀត គឺជាការស្រេច”
ម៉ារីហ្សា

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites